
កាលបរិច្ឆេទ: ១៥ ធ្នូ ២០២៥ / សុខភាព / Author : ATH Sokren
ការរួបរួមគ្នារវាងក្រុមហ៊ុនសហគ្រាសប៉េប៉េអឹម-ខនហ្វីរេល និងក្រុមហ៊ុនឱសថ FAES ដើម្បីចូលរួមក្នុងទិវារត់ប្រណាំងនៅកម្ពុជាក្លាយជាយុទ្ធសាស្រ្តដ៏សំខាន់សម្រាប់សុខភាព សុខុមាលភាព និងទំនួលខុសត្រូវសង្គម ជាពិសេសក្នុងទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ ដែលបានប្រព្រឹត្តទៅកាលពីពេលថ្មីៗកន្លងទៅនេះ។
Angkor ២០២៥ : ឱកាសសម្រាប់បង្ហាញពីវត្តមានក្រុមហ៊ុនសហគ្រាសប៉េប៉េអឹម-ខនហ្វីរេល និងក្រុមហ៊ុនឱសថ FAES
ក្នុងព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី៣០ ដែលមានអ្នកចូលរួមកើនឡើងខ្ពស់នោះ ក្រុមហ៊ុនសហគ្រាសប៉េប៉េអឹម-ខនហ្វីរេល និងក្រុមហ៊ុនឱសថ FAES លេចធ្លោជាងគេតាមរយៈវត្តមានស្តង់របស់ខ្លួននៅលើទឹកដីអង្គរ ដើម្បីចូលរួមរត់ប្រណាំងផង និងដើម្បីផ្សព្វផ្សាយពីផលិតផលរបស់ខ្លួនសម្រាប់ជួយដល់កីឡាករក្នុងពេលត្រៀមខ្លួន និងក្រោយពេលរត់ផង។ សហការីរបស់ក្រុមហ៊ុនសហគ្រាសប៉េប៉េអឹម-ខនហ្វីរេលប្រមាណពី ៨០ ទៅ ៩០នាក់ ដែលមានពាក់អាវរូបឡូហ្គោក្រុមហ៊ុនសហគ្រាសបានចូលរួមរត់ប្រណាំងលើចម្ងាយផ្លូវផ្សេងៗគ្នាផង និងបានផ្សព្វផ្សាយផលិតផលរបស់ខ្លួននៅនឹងស្តង់ផង រួមមានថ្នាំលាប និងរិតគីណាល់ប៊ុម (ផលិតផលរបស់សហគ្រាសប៉េប៉េអឹម) និង ផលិតផល Potentiator ជួយបង្កើនកម្លាំងរាងកាយ ជា (ផលិតផលរបស់ក្រុមហ៊ុនឱសថ FAES) ដោយមានទំនាក់ទំនងផ្ទាល់ជាមួយអ្នកចូលរួមទាំងកីឡាករជាតិ និងអន្តរជាតិរាប់ម៉ឺននាក់។
ស្តង់របស់សហគ្រាសផលិតឱសថប៉េប៉េអឹម គ្រប់គ្រងដោយក្រុមការងារផ្នែកទីផ្សារ ដែលមានលោកស្រីវេជ្ជបណ្ឌិត សៃ ស្រីមុំ នៅជួរមុខ បានផ្តល់ឱកាសឱ្យអត្តពលិកបានធ្វើតេស្តសាកល្បងថ្នាំរិតគីណាល់ប៊ុមដើម្បីកម្តៅសាច់ដុំកំភួនជើង និងភ្លៅមុននឹងចាប់ផ្តើមរត់ និងបានពិសា Potentiator សម្រាប់បង្កើនថាមពលរាងកាយមុន និងក្រោយពេលរត់ ដែលសហគ្រាសបានចែកចាយតាំងពីព្រឹកព្រលឹមដល់កីឡាករ។ តាមរយៈការណែនាំបង្ហាញពីផលិតផល ការរិតថ្នាំកម្តៅសាច់ដុំ និងការភ្លក់ Potentiator ក្រោយពីចប់ការប្រកួត មានកីឡាករជាច្រើនរូបបានត្រឡប់មកទិញផលិតផល ដោយអះអាងថាពិតជាមានសារប្រយោជន៍មែនសម្រាប់កីឡាថ្នាក់ខ្ពស់បែបនេះ៕
Cambodia Elephant Trail Marathon: ចាក់ឫសនៅលើផ្លូវលំធម្មជាតិ
កាលពីប៉ុន្មានសប្តាហ៍មុនទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងនៅសៀមរាប ក្រុមហ៊ុន ¨¨PPM-FAES ក៏បានចូលរួមឧបត្ថម្ភផងដែរដល់ទិវារត់ប្រណាំង Cambodia Elephant Trail Marathon លើកទី៥ ដែលរៀបចំឡើងនៅកណ្តាលព្រៃធម្មជាតិក្នុងឧទ្យានជាតិគិរីរម្យ ដោយមានកីឡាករចូលរួមប្រមាណ ៧៥០ នាក់មកពី ៣១ ប្រទេស រត់លើចម្ងាយផ្លូវពី ៨ ទៅ ៦៤ គីឡូម៉ែត្រ។ ក្រុមការងារផ្នែកទីផ្សារក៏បានចែកចាយទៅដល់កីឡាករនូវផលិតផល Potentiator 5G (ផ្សំពីអាស៊ីតអាមីណូសម្រាប់ផ្តល់ថាមពលដល់រាងកាយ សាច់ដុំ ភាពស៊ាំ និងតុល្យភាពអ័រម៉ូន) និង គីណាល់ប៊ុម ថ្នាំលាប និងរិត ដែលជួយបំពេញគ្នាទៅវិញទៅមកដើម្បីកម្តៅសាច់ដុំមុននឹងរត់ និងដើម្បីប៉ូវកម្លាំងវិញបន្ទាប់ពីរត់។
លោកស្រី សៃ ស្រីមុំ អ្នកគ្រប់គ្រងផែ្នកទីផ្សារបានឱ្យដឹងថា អត្តពលិកបរទេសជាច្រើនរូបមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីបានសាកល្បងថ្នាំរិត ដែលជាផលិតផលក្នុងស្រុក «ផលិតនៅកម្ពុជា» ហើយពួកគេភាគច្រើនបានទិញផលិតផលមួយនេះសម្រាប់ទុកប្រើនៅលើកក្រោយៗទៀត។ ជោគជ័យផ្នែកទីផ្សារក៏ដូចជាផ្នែកកេរ្តិ៍ឈ្មោះនេះរឹតតែជួយពង្រឹងភាពជឿជាក់លើក្រុមហ៊ុនសហគ្រាស PPM- FAES នៅក្នុងពិភពកីឡារត់ប្រណាំងទាំងពីរប្រភេទ និងបានឆ្លុះបញ្ចាំងថាផលិតផលដែលផលិតនៅកម្ពុជាអាចឆ្លើយតបទៅនឹងអ្វីដែលអតិថិជនអន្តរជាតិចង់បាន៕
យុទ្ធសាស្រ្តកីឡា-សុខភាព-ទំនួលខុសត្រូវសង្គម
ពីទិវារត់ប្រណាំង Angkor Wat International Half Marathon ទៅ Cambodia Elephant Trail Marathon ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនសហគ្រាស¨¨ PPM- FAES ក្នុងការចូលរួមចំណែកក្នុងវិស័យកីឡារត់ប្រណាំងនេះនឹងនៅតែបន្តជាដរាប។ តាមរយៈការចូលរួមរត់ប្រណាំងរបស់សហការី ការឧបត្ថម្ភជាផ្លូវការ ការផ្សព្វផ្សាយពីផលិតផលដែលផ្តោតលើប្រសិទ្ធភាព និងសុខុមាលភាព និងការគាំទ្រដល់សកម្មភាពសង្គម និងសុខភាពសាធារណៈ ក្រុមហ៊ុនសហគ្រាស PPM- FAES ស្ថិតនៅត្រង់ចំណុចប្រសព្វនៃកីឡា ការបង្ការ និងទំនួលខុសត្រូវសង្គមនៅកម្ពុជា៕